ត្រីតុកកែចៀន - Khmer Food


គ្រឿងផ្សំ
- ត្រីតុកកែ ១ក្បាល និងគ្រាប់ស្រូល ២០ក្រាម
- ផ្លែមៀនក្រៀម ៤០ក្រាម និងជីរវ៉ានស៊ុយ ១ដើម
- ខ្ញី (ហាន់ចម្រៀកតូចៗ) ៤បន្ទះ ទឹក១កែវ និងស្រា តាមចំណូលចិត្ត
- ផ្លែពុទ្រាក្រៀម (ពុទ្រាចិន) ៤ផ្លែ និងខ្លាច់ ឬប្រេងឆា តាមតម្រូវការប្រើ
គ្រឿងផ្សំរស់ជាតិ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ និងអំបិល ១ចុងស្លាបព្រាកាហ្វេ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ ម្រេចម៉ដ្ឋ និងប្រេងល្ងបន្តិច
របៀបធ្វើ
១.ដំបូងយកត្រីតុកកែវះពោះ និងជម្រះទឹកឱ្យស្អាត ហើយត្រូវប៉ាតម្រេចម៉ដ្ឋបន្តិចូលក្នុងពោះត្រីឱ្យសព្វ។ បន្ទាប់មកយកគ្រាប់ស្រូល មៀនក្រៀម និងពុទ្រាក្រៀមលាងទឹកឱ្យស្អាតទុកប្រើការ។
២.ដាំខ្ទះ ដាក់ខ្លាញ់ ឬប្រេងឆាចូលរង់ចាំខ្ទះក្តៅហុយផ្សែង ដាក់ត្រីចៀនទាល់តែក្រៀមទាំងសងខាង ទើបច្រូចស្រា និងចាក់ទឹក១កែវចូល ។ បន្ទាប់មកចាក់គ្រាប់ស្រូល មៀនក្រៀម និងពុទ្រាក្រៀមចូល ដោយរម្ងាស់ប្រើភ្លើងតិចៗ រហូតទាល់តែខះទឹក ទើបចាក់គ្រឿងផ្សំរសជាតិចូល ដាក់ខ្ញី និងជីរវ៉ាន់ស៊ុយចូលទុកជាការស្រេច ។